យោងតាមការចេញផ្សាយរបស់ Birmingham World បានអោយដឹថាក្លឹប Wolves បានដាក់ឈ្មោះកីឡាករ McAtee ទៅក្នុងបញ្ជីដែលក្លឹបចង់ចុះហត្ថលេខាយក ខណៈដែលពួកគេរៀបចំក្នុងការរុះរើក្រុម។ ក្លឹបបានទន្ទឹងរង់ចាំការចាកចេញរបស់ Matheus Cunha ដែលត្រូវបានរាយការណ៍ថាជិតឈានដល់ការផ្ទេរទៅ Manchester United ក្នុងតម្លៃ ៦២.៥លានផោន ហើយជាមួយនឹងកិច្ចសន្យារបស់ Pablo Sarabia ជិតនឹងផុត ដូច្នេះពួកគេត្រូវធ្វើការពង្រឹងឡើងវិញនៅតំបន់ប្រយុទ្ធ។
ក្លឹប Wolves គឺជាក្លឹបមួយដែលមានការកោតសរសើរទៅលើកីឡាករវ័យ ២២ឆ្នាំ ខណៈដែលក្លឹបបានធ្វើការតាមដានស្ថានភាពរបស់ McAtee នៅ Etihad ។ ក្លឹប Newcastle United, West Ham, Nottingham Forest, Crystal Palace, និង Leeds United សុទ្ធតែត្រូវបានទាក់ទងជាមួយខ្សែបម្រើកណ្តាលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នៅក្រៅលីគអង់គ្លេស ក៏មានការប្រកួតប្រជែងគ្នាខ្លាំងផងដែរ។ នៅ Bundesliga មានក្លឹប Bayer Leverkusen និង Borussia Dortmund ត្រូវបានរាយការណ៍ថាកំពុងប្រជែងគ្នាដោយចូលរួមដោយក្រុម RB Leipzig និងនៅ Serie A មានក្រុម Fiorentina និង Bologna ។
កីឡាករ McAtee បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងរដូវកាល ២០២៤-២៥ ដោយបានបង្ហាញខ្លួនចំនួន ៩ដង និងការបង្ហាញខ្លួនជាច្រើនដងនៅកៅអីបម្រុងសម្រាប់ Manchester City នៅគ្រប់ការប្រកួតទាំងអស់។ ខ្សែបម្រើរូបនេះបានលេង ៩៣៦នាទី និងស៊ុតបញ្ចូលទីបាន ៧គ្រាប់រួមទាំងទម្រង់លេងដ៏លេចធ្លោនៅក្នុង FA Cup ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការប្រកួត ៨-០ លើក្រុម Salford City កាលពីខែវិច្ឆិកាឆ្នាំមុន។
ក្លឹប City អាចមានជម្រើសតិចតួច ប៉ុន្តែត្រូវពិចារណាលើការផ្តល់ជូនសម្រាប់ McAtee នៅរដូវក្តៅនេះ។ ដោយនៅសល់តែមួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ Man City ប្រថុយនឹងការបាត់បង់កីឡាករចេញពីសាលាបាល់ទាត់របស់ខ្លួននៅឆ្នាំ២០២៦ ប្រសិនបើពួកគេបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងថ្មី។ ក្លឹបត្រូវបានគេគិតថានឹងដាក់តម្លៃគាត់ក្នុងតម្លៃ ២៥លានផោន ជាតម្លៃដែលសាកសមនឹងមហិច្ឆតាផ្ទេរបច្ចុប្បន្នរបស់ Wolves ជាពិសេសជាមួយនឹងការចាកចេញរបស់ Cunha៕