ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ថា កីឡាករសញ្ជាតិអេស្ប៉ាញ Lamine Yamal បានយល់ព្រមចុះកិច្ចសន្យារយៈពេលវែងថ្មីជាមួយនឹងក្លឹប។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន Laporta បាននិយាយថា៖ «ការបន្តកិច្ចសន្យារបស់ Lamine Yamal ត្រូវបានព្រមព្រៀងរួចហើយ។ ឥឡូវនេះអ្វីដែលនៅសល់ គឺជាការចុះហត្ថលេខាជាផ្លូវការ»៕