ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថាក្លឹបនឹងដោះស្រាយស្ថានភាពកិច្ចសន្យារបស់ Raphinha ក្នុងពេលឆាប់ៗនេះ ខណៈដែលពួកគេចង់ឱ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះប្តេជ្ញាបន្តអនាគតរបស់គាត់ជាមួយក្លឹបយក្សកាតាឡាន់។
ថ្លែងទៅកាន់ La Vanguardia លោក Laporta បាននិយាយថា៖ «បាទ គាត់ពិតជាពិសេស។ កិច្ចសន្យាថ្មីរបស់គាត់គឺជាបញ្ហាមួយដែលមិនទាន់សម្រេច ដែលយើងសង្ឃឹមថានឹងដោះស្រាយក្នុងរយៈពេលប៉ុន្មានថ្ងៃ/សប្តាហ៍ខាងមុខនេះ។ យើងមិនចង់អោយកីឡាករណានៅសល់មានកុងត្រា ១ឆ្នាំទៀតទេ»៕