ប្រធានក្លឹប Barcelona លោក Joan Laporta បានបើកចំហអំពីស្ថានភាពកិច្ចសន្យារបស់ Frenkie De Jong និងអនាគតរយៈពេលវែងនៅក្លឹបកាតាឡាន់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានក្លឹប Barca បាននិយាយថា៖ «យើងកំពុងធ្វើការលើការបន្តកុងត្រាថ្មីរបស់ Frenkie de Jong។ ប្រាកដណាស់ថាគាត់ពិតជារំភើបក្នុងការស្នាក់នៅ ហើយយើងប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាថាគាត់ស្នាក់នៅជាមួយយើងបន្តទៀត»៕