ក្លឹប Real Madrid មានការបន្ទាន់ក្នុងការចុះហត្ថលេខាយកខ្សែការពាររបស់ក្លឹប Bournemouth

0

ក្លឹប Real Madrid ចង់ចុះហត្ថលេខាលើខ្សែការពារ Huijsen អោយទាន់ពេលសម្រាប់ការប្រកួត Club World Cup ដោយសារបញ្ហារបួសខ្សែការពារក្នុងរដូវកាលនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Bournemouth ដើម្បីចុះហត្ថលេខាលើខ្សែការពារអេស្ប៉ាញ Huijsen ក្នុងតម្លៃ ៥០លានផោន។

ក្លឹបអធិរាជស បានចាត់ទុកកីឡាករវ័យ ២០ឆ្នាំរូបនេះជាគោលដៅសំខាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយកីឡាករវ័យក្មេងនេះត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការផ្លាស់ប្តូរនេះដូចគ្នា បន្ទាប់ពីទើបតែបានបង្ហាញខ្លួនមួយរដូវកាលនៅក្នុងប្រទេសអង់គ្លេសជាមួយនឹងក្រុម Bournemounth៕