កីឡាករ Jeremie Frimpong មានបំណងចង់ផ្លាស់ប្តូរទៅកាន់ក្លឹបម្ចាស់ជើងឯក Premier League ដែលដឹកនាំដោយលោក Arne Slot ខណៈដែលហង្សក្រហមព្យាយាមចុះហត្ថលេខាលើគាត់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ខ្សែការពារស្លាបរបស់ Bayer Leverkusen កីឡាករ Frimpong បានបង្ហាញថាគាត់នឹងចូលរួមជាមួយក្រុម Liverpool ប្រសិនបើម្ចាស់ជើងឯក Premier League ធ្វើការចុះហត្ថលេខាលើគាត់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ហង្សក្រហមត្រូវបានគេនិយាយរួចហើយថាកំពុងស្ថិតក្នុង «ការពិភាក្សា» សម្រាប់កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៣៥លានអឺរ៉ូ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករវ័យ ២៤ឆ្នាំចង់ផ្លាស់ទៅ Liverpool ប្រសិនបើឱកាសកើតឡើង៕