ក្លឹប Paris Saint-Germain ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Serhou Guirassy ពី Borussia Dortmund នៅរដូវក្តៅនេះ ប៉ុន្តែពួកគេអាចប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងមួយ។
នេះបើយោងតាមការចេញផ្សាយរបស់ SPORT BILD បានអោយដឹងថាក្លឹប Paris Saint-Germain បានកំណត់គោលដៅរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករលេខ៩ ដ៏លេចធ្លោនៅរដូវក្តៅនេះ ហើយបានបង្វែរការចាប់អារម្មណ៍ទៅលើកីឡាករ Guirassy របស់ក្លឹប Borussia Dortmund ដែលបានស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ក្នុង ៤៤ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ PSG នឹងប្រឈមមុខនឹងឧបសគ្គធំដែលទាក់ទងនឹងលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់៕