មានក្លឹបចំនួន ២កំពុងប្រជែងគ្នាចង់បានខ្សែបម្រើស្លាបជប៉ុន

0

ក្លឹប Borussia Dortmund បានចូលរួមប្រកួតប្រជែងជាមួយក្លឹប Eintracht Frankfurt ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបជប៉ុន Ritsu Doan ។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងកាលពីថ្ងៃអង្គារថាក្លឹប Borussia Dortmund ឥឡូវនេះបានចូលរួមការប្រណាំងសម្រាប់កីឡាករសញ្ជាតិជប៉ុន Doan ។

ទម្រង់របស់គាត់ជាមួយក្លឹប SC Freiburg បានទាក់ទាញចំណាប់អារម្មណ៍របស់ Eintracht Frankfurt ប៉ុន្តែឥឡូវនេះ Borussia Dortmund បានបោះជំហ៊ានទៅរកគាត់។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរអាចសម្រេចបានលុះត្រាតែ Dortmund មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ៕