ក្លឹបបិសាចក្រហមកំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្រុម Ipswich Town

0

យោងតាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុម Manchester United កំពុងតែរៀបចំដើម្បីជំរុញការតាមប្រមាញ់ខ្សែប្រយុទ្ធ Liam Delap របស់ក្រុម Ipswich Town ។

ក្លឹប United មិន​មែន​ជា​ក្រុម​តែ​មួយ​គត់​ដែល​តាម​ដាន​ស្ថានការណ៍​របស់កីឡាករ Delap ទេ ដោយ​ឡែកក៏មាន Liverpool, Chelsea និង Newcastle United ក៏​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធ​លើ​រូប​គេ​ដែរ។

លក្ខខណ្ឌនៅក្នុងកិច្ចសន្យារបស់គាត់អនុញ្ញាតឱ្យគាត់ចាកចេញក្នុងតម្លៃ ៤០លានផោនប្រសិនបើក្លឹបបរាជ័យក្នុងការជៀសវាងការកាត់ចោលទៅកាន់ Championship។

ជាមួយនឹងក្លឹប Ipswich Town មានតែ ១២ប៉ុណ្នោះ ពីតំបន់ដែលត្រូវកាត់ចោល បានធ្វើអោយក្លឹប Man United និងក្លឹបផ្សេងទៀតបានត្រៀមខ្លួនដើម្បីប្រជែងគ្នាចុះហត្ថលេខា ប្រសិនជា Ipswich ធ្លាក់ទៅ Championship វិញ៕