ក្លឹបនៅអារ៉ាប៊ីសាអូឌីតនៅតែរង់ចាំ Salah

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាប្រសិនបើ Mohamed Salah ចាប់អារម្មណ៍ក្នុងការចូលរួម Saudi Pro League (SPL) គាត់នឹងត្រូវបោះជំហានដំបូងដោយខ្លួនឯង។

មិនដូចនៅឆ្នាំ២០២៣ នៅពេលដែលក្លឹប Al Ittihad ដាក់សំណើរមិនបានជោគជ័យក្នុងតម្លៃ ១៥០លានផោនសម្រាប់ខ្សែប្រយុទ្ធ Liverpool សម្រាប់ពេលនេះវិញ ក្លឹបនៅអារ៉ាប៊ីសាអូឌីតកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីកីឡាករ Salah ជាមុនសិន មុនពេលធ្វើការផ្តល់ជូនជាផ្លូវការណាមួយ។

ប្រសិនបើតារាឆ្នើមសញ្ជាតិអេហ្ស៊ីបជ្រើសរើសការផ្លាស់ប្តូរទៅកាន់ SPL នោះគោលដៅដែលទំនងបំផុតគឺក្លឹប Al Hilal ។ ថ្មីៗនេះក្លឹបបានបញ្ចប់កិច្ចសន្យារបស់ Neymar ក្នុងខែមករា ដោយបង្កើតកន្លែងសម្រាប់ការចុះហត្ថលេខាដ៏ល្បីមួយទៀតនៅមុនរដូវកាលថ្មី៕