យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester City នឹងត្រូវចំណាយប្រាក់ប្រមាណ ៥០លានផោន ប្រសិនបើពួកគេចង់ចុះហត្ថលេខាយកខ្សែបម្រើ AC Milan កីឡាករ Tijjani Reijnders នៅរដូវក្តៅនេះ។
ខណៈដែល Man City ចាប់អារម្មណ៍ក្នុងការនាំយក Reijnders ទៅកាន់ Etihad នោះពួកគេត្រូវតែរៀបចំកន្លែងនៅក្នុងក្រុមជាមុនសិន ដោយត្រូវបញ្ចេញកីឡាករសំខាន់ៗមួយចំនួន។
ក្នុងចំណោមកីឡាករទាំងអស់ កីឡាករដែលអាចទំនង់ចាកចេញបានគឺកីឡាករបែលហ្ស៊ិក Kevin De Bruyne ដែលត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Major League Soccer៕