ក្លឹប Everton ចាប់អារម្មណ៍លើកីឡាករកំពុងរះរបស់ក្លឹប Liverpool

0

ក្លឹប Everton ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើផ្ទេរយកកីឡាករកំពុងរះ Ben Doak របស់ក្លឹប Liverpool នៅក្នុងរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ The Scottish Sun បានអោយដឹងថាកីឡាករ Doak មានតម្លៃខ្លួនប្រហែល ២៥លានផោន ជាតួលេខដែលក្លឹប Everton អាចដាក់សំណើរផ្ទេរបាន។

អ្នកចាត់ការក្លឹបលោក David Moyes ត្រូវបានគេជឿថា ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យកីឡាករវ័យក្មេង ជាពិសេសបន្ទាប់ពីការខ្ចីជើងរបស់គាត់នៅ Middlesbrough កាលពីដើមរដូវកាលនេះ៕