Home ព័ត៌មានកីឡា គ្រូបង្វឹកក្រុមយុវជនរបស់ Man Utd រំលឹកអតីតកាលរបស់ Palmer

គ្រូបង្វឹកក្រុមយុវជនរបស់ Man Utd រំលឹកអតីតកាលរបស់ Palmer

0

លោក Colin Little គ្រូបង្វឹកក្រុមយុវជនរបស់ក្លឹប Manchester United បានបង្ហើបថា Cole Palmer ជិតនឹងចូលរួមជាមួយបិសាចក្រហមក្នុងនាមជាកីឡាករយុវជន។

ថ្លែងក្នុងកម្មវិធី The Athletic’s Talk of the Devils podcast លោក Little បាននិយាយថា៖ «ខ្ញុំស្គាល់គ្រួសាររបស់ Cole Palmer ច្បាស់ណាស់។ ខ្ញុំស្គាល់ឪពុក និងពូរបស់គាត់ ហើយពួកយើងជិតទទួលបាន Cole Palmer នៅពេលគាត់អាយុប្រហែល ១៦ឆ្នាំ ជឿឬមិនជឿ។ គាត់ពិតជាអៀនខ្មាស ហើយខ្ញុំដឹងថាគាត់ជាអ្នកគាំទ្រក្លឹប United ដ៏ធំម្នាក់។ គាត់នៅក្នុងអាយុនោះ ដែលគេអនុញ្ញាតអោយចាកចេញ គឺ ១៦ឆ្នាំ? ហើយពួកគេមានការងឿងឆ្ងល់ចំពោះក្លឹប Manchester City អំពីរឿងនេះ។ ខ្ញុំ​គិត​ថា​នៅ​ទី​បញ្ចប់ Manchester City បានផ្តល់អោយគាត់នៅសំណើរដ៏ល្អមួយ។ ប៉ុន្តែតាមពិតទៅ គាត់តែងតែជាអ្នកគាំទ្រ Manchester United ហើយវាក៏ខិតជិតក្នុងការផ្ទេរ។ ខ្ញុំ​គិត​ថា City ត្រូវ​ការ​បង្ហាញ​គាត់​នូវ​សេចក្តី​ស្រឡាញ់​ និង​រឿង​បែប​នោះ​បន្តិច​បន្ថែម​ទៀត។ យើង​មិន​ដែលធ្វើរឿងលើសព្រំដែននោះទេ ប៉ុន្តែ​វា​ជា​ការ​ល្អ​ប្រសិន​បើ​យើង​ធ្វើ​មែន​ទេ?»៕

Previous articleមកដឹងពីតម្លៃខ្លួនរបស់ខ្សែការពារ Bournemouth
Next articleកីឡាករ Thomas Muller គ្រោងនឹងចាកចេញពីក្រុមយក្សអាឡឺម៉ង់