Home ព័ត៌មានកីឡា ក្លឹបនៅអ៊ីតាលីចង់បានលោក Zidane ទៅដឹកនាំ

ក្លឹបនៅអ៊ីតាលីចង់បានលោក Zidane ទៅដឹកនាំ

0

ចំពេលមានការសង្ស័យអំពីអនាគតរបស់លោក Thiago Motta នៅក្លឹប Juventus ខណៈពេលមានការចេញផ្សាយពីប្រពន្ធផ្សព្វផ្សាយមួយចំនួនថាក្លឹបសេះបង្កង់ កំពុងសម្លឹងឃើញវីរៈបុរសរបស់ក្លឹប Real Madrid លោក Zinedine Zidane ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាអ្នកដែលអាចមកជំនួសកន្លែងរបស់លោក Motta គឺអតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Roberto Mancini ឬអតីតខ្សែការពាររបស់ក្លឹប Juventus លោក Igor Tudor។

របាយការណ៍ក៏បានបន្ថែមថាបុរសសញ្ជាតិបារាំងគឺជាបេក្ខភាពក្នុងក្តីស្រមៃរបស់ក្លឹប Juventus ក្នុងការមកដឹកនាំក្រុម ប៉ុន្តែនាពេលបច្ចុប្បន្ននេះជម្រើសមើលទៅហាក់បីដូចជានៅឆ្ងាយ៕

Previous articleហេតុផលមួយនេះ! អាចធ្វើឲ្យក្រុមតោខៀវពិចារណាលក់ Felix
Next articleអភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន