យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករ Bryan Mbeumo បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់ Arsenal, Newcastle United និង Liverpool។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៥ឆ្នាំជាមួយក្លឹប Brentford មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះអនាគតយូរអង្វែងរបស់គាត់។
ដើម្បីរក្សាគាត់ឱ្យនៅក្លឹប Brentford ប្រហែលជាត្រូវដំឡើងប្រាក់ឈ្នួលសម្រាប់គាត់ ប៉ុន្តែវាអាចបង្ហាញអំពីបញ្ហាដែលនឹងប្រឈមដោយសាររចនាសម្ព័ន្ធប្រាក់ខែដែលមានស្រាប់របស់ពួកគេ៕