ក្លឹបយក្សនៅអេស្ប៉ាញចាប់អារម្មណ៍ចង់បានកីឡាករពីរនាក់របស់ Spurs

0

ក្លឹប Real Madrid គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារបីនាក់ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ខណៈដែលរបួសរបស់ David Alaba និង Eder Militao នៅតែបន្តមានបានធ្វើអោយតំបន់ការពាររបស់ក្លឹបអធិរាជសមានភាពចន្លោះប្រហោងសម្រាប់រដូវកាល ២០២៤-២៥។

ក្លឹប Real Madrid មានព័ត៌មានចចាមអារ៉ាមយ៉ាងខ្លាំងក្នុងការផ្ទេរយកកីឡាករ Trent Alexander-Arnold របស់ Liverpool ហើយនៅពេលនេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាពួកគេចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលដែលឈ្នះពានរង្វាន់ World Cup របស់ក្លឹប Spurs គឺកីឡាករ Cristian Romero និងកីឡាករម្នាក់ទៀតគឺ Pedro Porro៕