យោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Bayern Munich ចង់ចុះហត្ថលេខាយកកីឡាករ Nico Williams នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ខណៈដែលពួកគេចង់ពង្រឹងតំបន់ប្រយុទ្ធ។ កីឡាករ Williams មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៥៨លានអឺរ៉ូ ជាមួយនឹងកុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២៧។
បន្ទាប់ពីការបន្តកិច្ចសន្យាអោយតារាឆ្នើមដូជាច Alphonso Davies, Jamal Musiala និង Joshua Kimmich រួចមកហើយ។ ក្លឹបយក្សនៅ Bundesliga នឹងធ្វើការលក់កីឡាករមួយចំនួន ដើម្បីអាចអោយពួកគេប្រមូលបានប្រាក់ក្នុងការផ្ទេរយកកីឡាករថ្មី៕