ខ្សែប្រយុទ្ធក្រុម Newcastle United កីឡាករ Alexander Isak បានបង្ហាញពីទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅអាជីពរបស់គាត់នៅក្លឹប ប៉ុន្តែគាត់បានជ្រើសរើសពន្យារពេលការពិភាក្សាលើការបន្តកិច្ចសន្យារហូតដល់រដូវក្តៅ។ កីឡាករ Isak ដែលមានអាយុ ២៥ឆ្នាំ នៅសល់កុងត្រារយៈពេល៣ឆ្នាំទៀត បើគិតអំពីចុងបញ្ចប់នៃរដូវកាលនេះ។ បើទោះជាយ៉ាងនេះក្តី ក្លឹបចង់ទទួលបានការពន្យាកុងត្រា ដើម្បីពង្រឹងកន្លែងរបស់គាត់បន្ថែមទៀតនៅក្នុងផែនការរយៈពេលវែងរបស់ពួកគេ។
Isak បាននិយាយនៅពេលត្រូវបានសួរអំពីថាតើគាត់បើកចំហក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីថា៖ «ខ្ញុំមិនគិតអំពីរដូវក្តៅនោះទេ។ វាប្រហែលជាចំណុចនិយាយមួយនៅពេលដែលរដូវកាលនេះចប់ ប៉ុន្តែយើងពិតជានឹងឃើញ ពីព្រោះមិនទាន់មានកិច្ចពិភាក្សាណាមួយត្រូវបានធ្វើឡើងនៅឡើយ»។
«ជាការពិត អំពីអនាគតរបស់ខ្ញុំ វាមិនមែនជាអ្វីដែលខ្ញុំគិតនោះទេ។ ក្នុងរដូវកាលមួយ ខ្ញុំគ្រាន់តែផ្តោតលើការប្រកួត ហើយវាប្រហែលជាពេលវេលាដ៏អាក្រក់បំផុតក្នុងការគិតអំពីអ្វីផ្សេងទៀត។ រាល់ការផ្តោតអារម្មណ៍របស់យើង គឺទៅលើការប្រកួតនៅថ្ងៃអាទិត្យប៉ុណ្ណោះ ដោយព្យាយាមធ្វើអោយបានល្អ ហើយសង្ឃឹមថានឹងនាំយកពានរង្វាន់មក Newcastle វិញ»៕