បើក្លឹបសារិកាព្រៃមិនអាចធ្វើរឿងនេះបាន នោះកីឡាករ Guimarães នឹងត្រូវចាកចេញ

0

ក្លឹប Arsenal ត្រូវបានរាយការណ៍ថាមានផែនការក្នុងការផ្ទេរយកកីឡាករ Bruno Guimarães នៅក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថានាយកផ្នែកកីឡាថ្មីរបស់ក្លឹបគឺលោក Andrea Berta ត្រូវបានគេរំពឹងថានឹងមើលការខុសត្រូវទៅលើការដោះដូរកីឡាករ ហើយខ្សែបម្រើរបស់ Newcastle United គឺស្ថិតក្នុងចំណោមការផ្ទេរដែលមានអាទិភាពកំពូល។

ប្រភពដដែលបានបង្ហាញថា ប្រសិនបើក្រុមសារិកាព្រៃបរាជ័យក្នុងការទទួលបានកៅអីប្រកួតនៅក្របខ័ណ្ឌ Champions League នោះកីឡាករ Guimarães អាចនឹងចាកចេញក្នុងតម្លៃប្រមាណ ៦០លានផោន ដោយសារតែកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់៕