កីឡាករ Douglas Luiz និង Alisha Lehmann របស់ Juventus អាចនឹងទៅលេងនៅក្លឹបផ្សេងនារដូវកាលក្រោយ បន្ទាប់ពីកីឡាករទាំង២រូបនេះមានព័ត៌មានចចាមអារ៉ាមក្នុងការវិលត្រលប់ទៅកាន់ Premier League វិញ។
នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាកីឡាករ Sandro Tonali របស់ Newcastle United អាចធ្វើដំណើរទៅកាន់ Juventus ហើយខ្សែបម្រើ Douglas Luiz អាចនឹងទៅកាន់ក្លឹប Newcastle ដែលនេះស្ថិតនៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរនារដូវក្តៅនេះ៕