ស្ងាត់ៗ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ បើកសម្ពោធសាខាទី៦ នៅតាមបណ្តោយផ្លូវសឡា ៣៧១ ក្បែរគំរោងផ្សារជីបម៉ុង Super Market

0

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ១០​កើត ខែ​ផល្គុន ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៥ មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ណា​ម៉ាស​ខេ ដែល​ជា​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ធំ​ជាងគេ នឹង​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​សាខា​ថ្មី ដែល​ជា​សាខា​ទី​៦ របស់​ខ្លួន មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​៣៧១ ក្បែរ​គំរោង​ផ្សារ​ជីប​ម៉ុង Super Market ។

នៅ​ក្នុង​កម្មវិធី​សម្ពោធ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់ លោក អ៊ិ​ន បួរ​ហេង និង​លោកស្រី តែ លី​ន​ណា ដែល​ជានា​យក​ប្រតិបត្តិ នឹង​ស្ថាបនិក​របស់​យាន្ត​ដ្ឋា​ន​ណា​ម៉ាស​ខេ ផ្ទាល់​តែ​ម្តង ហើយ​ក្នុង​ឪ​កាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ម្ចាស់​អាជីវកម្ម​ធំ​ៗ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផង​ដែរ​។

ក្នុង​ឪ​កាស​ដ៏​ពិសេស​នេះ លោក អ៊ិ​ន បួរ​ហេង បាន​មាន​ប្រសាសន៍​ថា​៖ “​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ណា​ម៉ាស​ខេ នៅ​តែ​ប្រកាន់​គោលការណ៍​៣ គឺ​រក្សា​នូវ​គុណភាព ទំនុកចិត្ត និង​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ជូន​ដល់​អតិថិជន​ជា​និច្ច​”​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក អ៊ិ​ន បួរ​ហេង គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ណា​ម៉ាស​ខេ ឱ្យ​បាន​ច្រើន​កន្លែង​បន្ថែម​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បំពេញតម្រូវការ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​ទាំងអស់​។

មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ណា​ម៉ាស​ខេ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​មជ្ឈមណ្ឌល​លាង​រថយន្ត​យ៉ាង​ទំនើប ដោយ​មាន​បំពាក់​នៅ​ឧបករណ៍​ទំនើប​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​នោះ មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ណា​ម៉ាស​ខេ ក៏​បាន​នាំ​យក​នូវ​ផលិតផល​លាង​រថយន្ត​ដែល​មានគុណ​ភាព​ខ្ពស់ និង​មិន​ប៉ះពាល់​ដល់​ទឹក​ថ្នាំ​រថយន្ត​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺថា​រាល់​ដំណាក់កាល​នៃ​ការ​លាង​សម្អាត​រថយន្ត តែងតែមាន​បង្កប់​នៅ​ការ​ថែទាំ​រថយន្ត​ដូច​គ្នា ដែល​កត្តា​នេះ​បាន​រក្សា​ភាព​ភ្លឺ​រលោង​នៃ​រថយន្ត​របស់​អតិថិជន​។

គូរ​បញ្ជាក់​ថា មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ណា​ម៉ាស​ខេ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ហើយ​បាន​បើក​បម្រើ​សេវាកម្ម​ថែទាំ​រថយន្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មានការ​គ្រាំ​ទ្រ នឹង​ទទួលស្គាល់​ពី​គុណភាព​នៃ​សេវាកម្ម​ពី​សំណាក់​អតិថិជន​។ ហើយ​បាន​ធ្វើ​អោយ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ណា​ម៉ាស​ខេ ធ្វើការ​ពង្រីក​សាខា​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​បង្ក​ភាព​ងាយស្រួល និង​បំពេញតម្រូវការ​របស់​អតិថិជន​ខ្លួន​៕