ក្លឹប Barcelona បានបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករ Williams កាលពីរដូវក្តៅមុន ហើយក្លឹប Arsenal នៅតែចង់ផ្ទេរយកគាត់ក្នុងឆ្នាំ២០២៥ ប៉ុន្តែសម្រាប់ពេលនេះ គាត់ពិតជារីករាយណាស់នៅក្លឹប Athletic ។ ខ្សែបម្រើស្លាបរូបនេះនិយាយថាទំនាក់ទំនងដែលគាត់មានជាមួយក្លឹប និងអ្នកគាំទ្រគឺ «មិនគួរឱ្យជឿ»។
គាត់បានប្រាប់ France Football ថា៖ «ទំនាក់ទំនងដែលពួកយើងមានគឺជាបេះដូងរបស់ក្លឹប គឺមិនគួរអោយជឿ។ មនុស្សគ្រប់រូបគោរពអ្នកដ៏ទៃ ដែលមិនគួរឱ្យជឿ។ បរិយាកាសនេះ ខ្ញុំនឹងមិនមានកន្លែងផ្សេងទៀតទេ។ ខ្ញុំបានសម្រេចចិត្តស្នាក់នៅដោយសារតែរឿងនោះ។ ខ្ញុំបានយកការសម្រេចចិត្តដែលខ្ញុំគិតថាជាការត្រឹមត្រូវ។ ខ្ញុំសប្បាយចិត្ត ហើយខ្ញុំព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព»។
កីឡាករ Williams បានធ្វើអោយគាត់មានភាពល្បីល្បាញដោយសារទម្រង់លេងដ៏អស្ចារ្យរបស់គាត់នៅ Euro ២០២៤ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការលើកពាន និងបន្តបង្ហាញភាពចាប់អារម្មណ៍នៅ Athletic Club ។ ប្រសិនបើក្រុមណាមួយចុះហត្ថលេខាលើគាត់ វានឹងមិនមានតម្លៃថោកនោះទេ ហើយគាត់ក៏ទំនងជានឹងទាមទារប្រាក់ឈ្នួលខ្ពស់ដូចគ្នា។
ក្រៅពីអនាគតរបស់ Williams កីឡាករវ័យ ២២ឆ្នាំនៅមានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៧៕