យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Atlético Madrid និង Sevilla បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Fábio Silva ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Las Palmas ពីក្លឹប Wolverhampton Wanderers។
ក្លឹប Sevilla ត្រូវបានរាយការណ៍ថាបានបោះជំហានដំបូងដោយការសាកសួរអំពីភាពអាចរកបានរបស់ Silva សម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ៕