យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Inter Milan បានក្លាយជាគូប្រជែងម្នាក់ទៀតក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ Bayern Munich កីឡាករ Joshua Kimmich។
ក្លឹបយក្សអ៊ីតាលីឥឡូវនេះត្រូវបានគេមើលឃើញថាជាគូប្រជែងយ៉ាងខ្លាំងមួយជាមួយក្លឹប Liverpool ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ៣០ឆ្នាំ។ របាយការណ៍បានបង្ហាញថា Inter កំពុងរៀបចំការផ្តល់ជូនកិច្ចសន្យារយៈពេល ៤ឆ្នាំដែលមានតម្លៃ ៦លានអឺរ៉ូក្នុងមួយរដូវកាល ដើម្បីទាក់ទាញគាត់មកកាន់ Serie A៕