Man Utd ត្រៀមលក់កីឡាករមួយចំនួនចេញ

0

គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បានព្រមានក្រុមរបស់គាត់ថាការលក់កីឡាករចេញនៅក្នុងរដូវក្តៅនេះ គឺជារឿងដែលជៀងមិនរួចនោះទេ។

ក្លឹបទំនងជាត្រូវការលក់កីឡាករជាមុនសិន ដើម្បីអាចទិញកីឡាករថ្មីចូលបាននៅរដូវក្តៅនេះ ដើម្បីកុំឱ្យបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព ដែលមានន័យថាអនាគតរបស់កីឡាករមួយចំនួនមានហានិភ័យ។

លោក Amorim ចង់​ធ្វើ​ការ​ជាមួយ​ក្រុម​ថ្មី​នៅ​រដូវ​ក្តៅ​ក្រោយ ហើយ​បាន​ត្រៀម​ខ្លួនដើម្បីលក់កីឡាករមួយចំនួនរួចហើយ៕