យោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹបយក្សអ៊ីតាលី Napoli ត្រូវបានរាយការណ៍ថាចង់នាំយកខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Rasmus Højlund ទៅកាន់ក្របខ័ណ្ឌ Serie A។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបបានត្រៀមនៅសំណើរដែលទាបជាងអ្វីដែលក្លឹប Manchester United បានចំណាយប្រមាណ ៧២លានផោន ក្នុងការផ្ទេរយកខ្សែប្រយុទ្ធដាណឺម៉ាកកាលពីរដូវក្តៅមុន។ ម៉្យាងវិញទៀត បិសាចក្រហមក៏កំពុងសម្លឹងមើលការផ្ទេរយកកីឡាករ Victor Osimhen របស់ក្លឹប Napoli ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Galatasaray ។
ទោះបីជាមានការចាប់អារម្មណ៍គ្នាទៅវិញទៅមកលើកីឡាករទាំងពីរក៏ដោយ ការផ្លាស់ប្តូរដោយផ្ទាល់រវាង Hojlund និង Osimhen ហាក់ដូចជាមានភាពស្មុគស្មាញ។ វិសមភាពហិរញ្ញវត្ថុ និងកត្តាកិច្ចសន្យាផ្សេងទៀតអាចធ្វើឱ្យការចរចាមានការលំបាក ដោយទុកឱ្យក្លឹបទាំងពីរស្វែងរកដំណោះស្រាយជំនួសនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ៕