យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Real Madrid មានគំនិតក្នុងការចុះហត្ថលេខាយកខ្សែការពារ Jarrad Branthwaite របស់ក្លឹប Eveton។ ទោះបីជាមានការពិភាក្សាផ្ទៃក្នុងនៃក្លឹបក៏ដោយ ក៏មិនទាន់មានការបញ្ចុះបញ្ចូលណាមួយសម្រាប់ការផ្ទេរយកខ្សែការពារកណ្តាលរូបនេះដែរ។
ទន្ទឹមនឹងនេះដែរ Manchester United ត្រូវបានបញ្ចាក់ថានឹងពិនិត្យមើលឡើងវិញនូវចំណាប់អារម្មណ៍របស់ពួកគេលើ Brantwaite ។ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានអោយដឹងថាក្រុមបិសាចក្រហមកំពុងសម្លឹងមើលការពង្រឹងតំបន់ការពារបន្ទាប់ពីការធ្លាក់ចុះទម្រង់លេងរបស់ Harry Maguire ។
ទោះជាយ៉ាងណាក៏ដោយ United អាចប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីគូប្រជែងក្នុងស្រុក ដោយ Liverpool និង Tottenham Hotspur ក៏កំពុងតាមឃ្លាំមើលស្ថានភាពរបស់ Branthwaite ផងដែរ៕