Home ព័ត៌មានកីឡា លោក Guardiola កំណត់គោលដៅអ្នកជំនួសតំណែងរបស់ Ederson

លោក Guardiola កំណត់គោលដៅអ្នកជំនួសតំណែងរបស់ Ederson

0

លោក Pep Guardiola ត្រូវបានរាយការណ៍ថាបានបង្វែរការចាប់អារម្មណ៍របស់គាត់ទៅលើតំបន់អ្នកចាំទីរបស់ក្លឹប Manchester City ខណៈដែលអ្នកចាំទី Ederson បានបរាជ័យក្នុងការបង្ហាញទម្រង់លេងរបស់គាត់ពីរដូវកាលមុន។ នៅក្នុងការប្រកួតជាច្រើនក្នុងរដូវកាល ២០២៤-២៥ ទម្រង់លេងរបស់កីឡាករសញ្ជាតិប្រេស៊ីលគឺមានកម្រិតទាប ហើយនេះបានបង្ខំឱ្យលោក Guardiola ធ្វើការស្វែងរកនៅអ្នកចាំទីថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ។

នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Manchester City កំណត់អត្តសញ្ញាណកីឡាករសញ្ជាតិព័រទុយហ្គាល់ និងអ្នកចាំទីរបស់ក្លឹប FC Porto កីឡាករ Diogo Costa ជាគោលដៅចម្បងរបស់ពួកគេ ហើយបានផ្តួចផ្តើមការពិភាក្សាបឋមដើម្បីចុះហត្ថលេខាលើគាត់៕

Previous articleកីឡាករ Roque ជិតបានត្រលប់ទៅស្រុកកំណើតវិញហើយ
Next articleក្លឹប Real Madrid កំពុងប្រជែងជាមួយ AC Milan ក្នុងការចុះហត្ថលេខាយកកីឡាករវ័យក្មេងរបស់ក្លឹប River Plate