យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Aston Villa , Newcastle United, Leicester City និង Crystal Palace បានចាប់អារម្មណ៍លើកីឡាករវ័យក្មេងដែលមានទេពកោសល្យ Franculino Dju ដោយគាត់កំពុងលេងនៅ Danish Superliga ។
នៅក្នុងរដូវកាលនេះគាត់អាចស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ប្រកួតក្នុងលីក ដែលប្រហែលជាមិនមែនជាការវិលត្រលប់មកវិញដ៏អស្ចារ្យនោះទេ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះទើបតែមានអាយុ ២០ឆ្នាំប៉ុណ្ណោះ ហើយគាត់នៅវ័យក្មេងមិនទាន់មានបទពិសោធន៍ច្រើននោះទេ៕