អតីតវីរៈបុរសរបស់ក្លឹប Liverpool ទម្លាយរឿងពីក្រោយខ្នងរបស់កីឡាករ Darwin Nunez

0

ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez បានទទួលរងការរិះគន់ជាច្រើនចំពោះទម្រង់លេងយ៉ាងអាក្រក់របស់គាត់ចាប់តាំងពីបានចូលរួមជាមួយក្លឹប ហើយឥឡូវនេះក្រុមហង្សក្រហមត្រូវបានជំរុញនាំយកកីឡាករ Alexander Isak របស់ក្លឹប Newcastle United មកជំនួសគាត់។

អតីតវីរៈបុរសរបស់ក្លឹប Liverpool លោក John Arne Riise បាននិយាយប្រាប់ The Mirror ថា៖ «ខ្ញុំបានឃើញពាក្យចចាមអារ៉ាមដែលនិយាយថាគាត់ក៏ពេញចិត្តក្នុងការផ្ទេរមកកាន់ក្លឹប Liverpool ផងដែរ។ ខ្សែប្រយុទ្ធគ្រប់រូបចង់ទៅ Liverpool នៅពេលនេះ នៅពេលដែលពួកគេកំពុងលេង​ ប៉ុន្តែខ្ញុំគិតថាវាអាចក្លាយជាការបន្ថែមដ៏ល្អមួយសម្រាប់ក្រុមទាំងមូល»៕