ក្លឹប West Ham ចង់នាំអតីតកីឡាករ Chelsea ត្រលប់មកអង់គ្លេសវិញ

0

ក្លឹប West Ham ត្រូវបានរាយការណ៍ថាកំពុងស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Roma កីឡាករ Tammy Abraham ។

អតីតកីឡាករ Chelsea ហើយបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប AC Milan ពីក្លឹប AS Roma ប៉ុន្តែបើយោងតាមការចេញផ្សាយរបស TBR Football បានអោយដឹងថាក្លឹបញញួរធំ West Ham កំពុងសម្លឹងមើលការផ្ទេរយកកីឡាករវ័យ ២៧ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករសញ្ជាតិ​អង់គ្លេស​មានសុពលភាព​រហូត​ដល់​ឆ្នាំ​២០២៧៕