Home សង្គម ឆ្នាំ២០២៥ ក្រសួងធនធានទឹក ដាក់ផែនការជួសជុលច្រាំងទន្លេក្នុងខេត្តពីរ ប្រវែង៣០០០មែត្រ

ឆ្នាំ២០២៥ ក្រសួងធនធានទឹក ដាក់ផែនការជួសជុលច្រាំងទន្លេក្នុងខេត្តពីរ ប្រវែង៣០០០មែត្រ

0

តាមរបាយការណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ និង ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងជួសជុលច្រាំងទន្លេសរុបប្រវែង ៦៥០៥មែត្រ ដោយក្នុងនោះ រួមមាន ៖

១-ឆ្នាំ២០២៤ ការងារច្រាំងបានអនុវត្តដោយប្រើប្រាស់បាវ Geo Textile ចំនួន ៣ទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំ សរុបប្រវែង ៣៥០៥មែត្រ។

២-ឆ្នាំ ២០២៥ ស្ថិតក្នុងផែនការអនុវត្តចំនួន ៨ទីតាំង៖ -ខេត្តកណ្តាល អនុវត្តដោយប្រើបាវ Geo Textile ទ្រាប់, Gabion Box និងបេតុង ចំនួន ៤ទីតាំង សរុបប្រវែង ១៤០០មែត្រ។

-ខេត្តកំពង់ចាម ចំនួន ៤ទីតាំង អនុវត្តដោយប្រើបាវ Geo Textile សរុបប្រវែង ១៦០០មែត្រ។

ការធ្វើច្រាំងទន្លេ ស្ទឹង បឹងបួរ ដើម្បីកាត់បន្ថយការបុកដាច់ និងច្រោះដីច្រាំងទន្លេ ស្ទឹង បឹងបួរ, រក្សារំហូរទឹកទន្លេ ស្ទឹង បឹងបួរ ឱ្យហូរតាមលក្ខណៈប្រក្រតី, ថែររក្សាលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូសុី, រក្សាសុខភាពទន្លេ ស្ទឹង បឹងបួរ, ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ រួមមានដីចំការ និងផ្ទះសំបែងជាដើម, ការពារទ្រព្យសម្បត្តិសាធារណៈដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ វត្តអារាម និងសាលារៀនជាដើម ពីការច្រោះបាក់ច្រាំង និងការពារបូរណភាពទឹកដី ជាពិសេសការកសាងច្រាំងតាមព្រំដែន គឺជួយមិនឱ្យមានការបាត់បង់ដីតាមបណ្តោយព្រំដែនដែលបណ្ដាលមកពីការបាក់ច្រាំង៕

Previous articleក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ នឹងចុះជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​
Next articleក្លឹប West Ham ចង់នាំអតីតកីឡាករ Chelsea ត្រលប់មកអង់គ្លេសវិញ