យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានលោក Alan Nixon បានឱ្យដឹងថា Chelsea បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Jesse Derry របស់ក្លឹប Crystal Palace ដែលមានវ័យ ១៧ឆ្នាំនៅក្នុងរដូវក្តៅខាងមុខ។
កីឡាករវ័យក្មេងរូបនេះត្រូវបានវាយតម្លៃខ្ពស់នៅលីគអង់គ្លេស ហើយក្រុមតោខៀវកំពុងរៀបចំផែនការដើម្បីចុះហត្ថលេខាយកខ្សែបម្រើស្លាបរូបនេះមកពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ៕