កីឡាករ Marcus Rashford មានបំណងចង់ផ្លាស់ទៅ Barcelona នៅរដូវក្តៅនេះ បើទោះបីជាបានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United កាលពីខែមុនក៏ដោយ។
បងប្រុសរបស់ Rashford ដែលដើរតួជាភ្នាក់ងាររបស់គាត់បានពិភាក្សាជាមួយ Barca កាលពីខែមករា ប៉ុន្តែមិនអាចយល់ព្រមលើកិច្ចព្រមព្រៀងបានទេ ដោយទុកក្លឹប Aston Villa ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គាត់ នៅពេលដែលវាច្បាស់ថាគាត់នឹងមិនមានវត្តមានសម្រាប់ United ក្រោមការដឹកនាំរបស់ Ruben Amorim នោះទេ។
ក្លឹប Aston Villa មានជម្រើសក្នុងការទិញផ្តាច់កុងត្រារបស់គាត់ក្នុងតម្លៃ ៤០លានផោន ដើម្បីទិញយកកីឡាករ Rashford នៅចុងបញ្ចប់នៃការខ្ចីជើង ប៉ុន្តែប្រភពមួយចំនួនបានបង្ហាញគាត់មើលមិនឃើញអនាគតរបស់ខ្លួននៅទឹកដី Aston Villa នោះទេ៕