ក្លឹប Chelsea បានផ្តួចផ្តើមការពិភាក្សាជាមួយភ្នាក់ងាររបស់ខ្សែបម្រើក្លឹប Barcelona

0

យោងតាមការចេញផ្សាយរបស់ Cadena SER បានអោយដឹងថាក្លឹប Chelsea បានផ្តួចផ្តើមការពិភាក្សាជាមួយភ្នាក់ងាររបស់ខ្សែបម្រើ Marc Casado ក្លឹប Barcelona។

កីឡាករ Marc Casado គឺជាកីឡាករដែលចេញពីសាលាបាល់ទាត់ La Masia របស់ក្លឹប Barcelona ហើយទើបតែបន្តកុងត្រាថ្មីជាមួយក្លឹបកាលពីរដូវក្តៅមុន ដែលបានធ្វើអោយគាត់បន្តស្នាក់នៅជាមួយក្លឹបដល់ឆ្នាំ២០២៨ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ១០០លានអឺរ៉ូ។

ខណៈពេលដែលខ្សែបម្រើរូបនេះចង់ស្នាក់នៅ Camp Nou ទម្រង់លេងរបស់គាត់បានទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗនៅតំបន់អឺរ៉ុប ដោយក្នុងនោះក្លឹប Chelsea កំពុងស្វែងរកការផ្ទេរដ៏មានសក្តានុពលនៅរដូវក្តៅ៕