ប្រធានក្លឹប Sevilla រិះគន់សេចក្តីថ្លែងការណ៍របស់ក្លឹប Real Madrid

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Sevilla លោក Del Nido Carrasco បាននិយាយអំពីសេចក្តីថ្លែងការណ៍របស់ក្លឹប Real Madrid ទៅលើអាជ្ញាកណ្តាលថា៖

«សេចក្តីថ្លែងការណ៍របស់ Real Madrid លើអាជ្ញាកណ្តាលគឺមិនអាចទទួលយកបានឡើយ។ វាចោទជាសំណួរអំពីកិត្តិយសរបស់អាជ្ញាកណ្តាល និងការប្រកួតប្រជែង។ ពួកគេត្រូវបានបរិហារព្រោះវាជាការវាយប្រហារលើបាល់ទាត់។ Real Madrid កំពុងព្យាយាមបំផ្លាញបាល់ទាត់អេស្ប៉ាញ»៕