កីឡាករ Petar Sučić នឹងទៅចូលរួមជាមួយក្លឹបនៅអ៊ីតាលី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Petar Sučić បញ្ចប់ការផ្ទេរទៅកាន់ក្លឹប Inter Milan នៅថ្ងៃនេះ ខណៈគាត់បានមកដល់ក្លឹបដើម្បីធ្វើតេស្តសុខភាពហើយ។

កិច្ចព្រមព្រៀងបានយល់ព្រមកាលពីសប្តាហ៍មុនដើម្បីចុះហត្ថលេខាលើ Sučić សម្រាប់រដូវកាលក្រោយ ដែលគាត់អាចបង្ហាញខ្លួននៅក្នុងការប្រកួត Clubs’ World Cup។ ខ្សែបម្រើសញ្ជាតិក្រូអាតនឹងចូលរួមជាមួយនឹងតម្លៃ ១៤លានអឺរ៉ូ និងប្រាក់បន្ថែម ២.៥លានអឺរ៉ូ ហើយក៏មានលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់ក្លឹប Dinamo Zagreb ផងដែរ៕