ក្លឹបសារិកាព្រៃ Newcastle ត្រៀមពិភាក្សាជាមួយកីឡាករ Alexander Isak

0

យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Newcastle United ត្រូវបានរាយការណ៍ថាគ្រោងនឹងផ្តល់សំណើរអោយខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ គឺកីឡាករ Alexander Isak នៅកុងត្រារយៈពេលវែង ចំពេលមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅ Premier League ដូចជា Arsenal និង Chelsea ។

ក្លឹបសារិកាព្រៃ Newcastle United គ្រោងនឹងចាប់ផ្តើមការពិភាក្សាជាមួយខ្សែប្រយុទ្ធស៊ុយអែត ហើយចង់ឱ្យកីឡាករចុះហត្ថលេខាទៅលើកុងត្រាថ្មីអោយបានមុនរដូវកាល ២០២៤-២៥ បញ្ចប់៕