កីឡាករ Roberto Firmino នឹងមិនមានសិទ្ធិទៅលេងនៅ Saudi Pro League នោះទេនៅរដូវកាលនេះ បន្ទាប់ពីក្លឹប Al-Ahli ដកឈ្មោះគាត់ចេញពីក្រុមរបស់ពួកគេ។
ក្លឹប Al-Ahli បានដាក់បញ្ជីក្រុមដែលបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីការបញ្ចប់នៃទីផ្សារដោះដូរកីឡាករខែមករា ហើយឈ្មោះរបស់កីឡាករ Firmino មិនត្រូវបានដាក់បញ្ចូលនោះទេ។
នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ក្លឹបបានចុះហត្ថលេខាលើកីឡាករ Galeno ដែលជាខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល ហើយកីឡាករ Firmino ត្រូវបានកាត់ឈ្មោះចេញដើម្បីបើកផ្លូវឱ្យក្លឹបចុះឈ្មោះកីឡាករចំណូលថ្មីបាន។
ក្លឹបអារ៉ាប៊ីសាអូឌីត គឺត្រូវអនុញ្ញាតអោយមានកីឡាករបរទេសចំនួន ១០នាក់ ហើយក្នុងនោះ២នាក់ត្រូវមានអាយុក្រោម ២១ឆ្នាំ។ កីឡាករ Riyad Mahrez និង Ivan Toney ត្រូវបានចុះឈ្មោះ ប៉ុន្តែឥឡូវនេះកីឡាករ Firmino ត្រូវបានដកឈ្មោះចេញហើយ៕