ខ្សែការពារសញ្ជាតិកាណាដា Alphonso Davies បានចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលនឹងអនុញ្ញាតអោយគាត់ស្នាក់នៅបន្តជាមួយក្លឹប Bayern Munich រហូតដល់ខែមិថុនា ឆ្នាំ២០៣០។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ «កីឡាករ Alphonso Davies បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប FC Bayern ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០។ កីឡាករសញ្ជាតិកាណាដាវ័យ ២៤ឆ្នាំរូបនេះបាននៅជាមួយក្លឹបចាប់តាំងពីរដូវកាល ២០១៨/១៩ បន្ទាប់ពីផ្ទេរមកពីក្លឹប Vancouver Whitecaps»៕