មកដឹងពីលក្ខខណ្ឌក្នុងកុងត្រាខ្ចីជើងរបស់ Malacia

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Tyrell Malacia ចាកចេញពីក្លឹប Man United ហើយទៅចូលរួមជាមួយក្លឹប PSV Eindhoven ក្នុងលក្ខខណ្ឌខ្ចីជើង។

ការព្រមព្រៀងបានយល់ព្រមសម្រាប់ការខ្ចីជើង ជាមួយនឹងប្រាក់ឈ្នួលទទួលរ៉ាប់រង់ដោយក្លឹប PSV ទាំងស្រុងរហូតដល់ខែមិថុនា ហើយក៏មានដាក់បញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់ ១០លានអឺរ៉ួ ប៉ុន្តែមិនមែនជាកាតព្វកិច្ចនោះទេ។

ក្នុងនោះ Man United ក៏បានដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគត ៣០%នៅក្នុងកុងត្រានោះផងដែរ។ ការធ្វើតេស្តសុខភាពបានធ្វើរួចនៅ Eindhoven នាថ្ងៃនេះ នឹងបានចុះហត្ថលេខាទៅលើកុងត្រា៕