ឃាត់ខ្លួនបានម្នាក់ក្រោយធ្វើសកម្មភាពលួចម៉ូតូ (មានវីដេអូ)

0

ភ្នំពេញ៖ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​ករណី​អំពេ​ី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ម៉ូតូ​២​គ្រឿង ម៉ាក honda dream ផលិត​ឆ្នាំ​២០១៩ ផ្លា​ក​លេខ កំពង់ធំ 1L 6666 និង ម៉ូតូ bajas pulsar 200 ពណ៌​ក្រហម​លាយ​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ស្លាក​លេខ ភ្នំពេញ 1FD 6287 ) ។ ​កេ​ី​ត​ហេតុនៅចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ក្រុម​១៩ ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង ០៧​និង​១៧​នាទី ថ្ងៃ​ទី​២៩ ខែ​១២ ឆ្នាំ​២០២៤ ។

ជន​រង​គ្រោះ ៖
-​ឈ្មោះ ទូច រិ​ទ្ធី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ អ្នក​បេ​ី​កបរ ស្នាក់​នៅ ផ្ទះ​ជួល ផ្លូវលំ ក្រុម​១៩ ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ម្ចាស់​ម៉ូតូ ម៉ាក honda dream ផលិត​ឆ្នាំ​២០១៩ ផ្លា​ក​លេខ កំពង់ធំ 1L 6666)​។
– ឈ្មោះ យ័ន សុខ​ចិន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅ ផ្ទះ​ជួល ផ្លូវលំ ក្រុម​១៩ ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ម្ចាស់​ម៉ូតូ bajas pulsar 200 ពណ៌​ក្រហម​លាយ​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ស្លាក​លេខ ភ្នំពេញ 1FD 6287) ។

ជនសង្ស័យ ៖
១, ឈ្មោះ កាំ​ង មក​រា ហៅ ជាងកាត់សក់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ ភូមិ​រការ​ខ្ពស់ ឃុំ​ព្រែក​សេវ ស្រុក​ស្អាង ខេត្តកណ្តាល (​ឃាត់ខ្លួន​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​) ។
២, ឈ្មោះ កង សុខ​ចំរើន ហៅ អ៊ូ​ខុ​ង ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​(​គេចខ្លួន​)
៣, ឈ្មោះ ធៀ​ម ស៊ី​គួ​ង ហៅ រ៉ា ភេទ​ប្រុស អាយុ​រហែល​៤១​ឆ្នាំ មុខរបរ និង ស្នាក់​នៅ​មិន​ពិតប្រាកដ (​គេចខ្លួន​)

​វត្ថុ​តាង​ចាប់​យក​៖
– ​ដែក​ចុង​ស្រួត​ចំនួន​១ (​សំរាប់​កាច់​សោ​រក​ម៉ូតូ​)
– ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក់ bajas pulsar 200 ណ៌​ក្រហម​លាយ​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ស្លាក​លេខ ភ្នំពេញ 1FD 6287 )

សម្ភារៈ​បាត់បង់
– ម៉ូតូ ម៉ាក honda dream ផលិត​ឆ្នាំ​២០១៩ ផ្លា​ក​លេខកំពង់ធំ 1L 6666)​។

គួរបញ្ជាក់ថាកាលពី​វេលា​ម៉ោង ១៧:០០​នាទី ថ្ងៃ​ទី​២៨ ខែ​១២ ឆ្នាំ​២០២៤ ជន​រង​គ្រោះ​ឈ្នោះ​ទូច រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៧ បាន​ជិះ​ម៉ូតូ​ម៉ាក honda dream ផលិត​ឆ្នាំ​២០១៩ ផ្លា​ក​លេខ កំពង់ធំ 1L 6666 ត្រឡប់​មក​ផ្ទះ​ជួល វិញ​និង​បាន​ដាក់​ម៉ូតូ​នៅ​ចំណត​ម៉ូតូ​ជាន់​ផ្ទាល់​ដី រួច​ចាក់សោ​រក​ម៉ូតូ​និង​ជ​ន្ទ​ល់​ត្រឹមត្រូវ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​១២ ឆ្នាំ​២០២៤ វេលា​ម៉ោង​០៨:០០​នាទី ជន​រង​គ្រោះ​បាន​ចុះ​មក​យក​ម៉ូតូ ស្រាប់តែ​បាត់​រក​ពុំ​ឃើញ ក៏​ឡើង​ទៅ​ហៅ​អ្នក​ជិតខាង អ្នក​ជួល​បន្ទប់​ក្បែរ​គ្នា ឈ្មោះ យ័ន សុខ​ចិន (​ជន​រង​គ្រោះ​) ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ចុះ​មក​ជួយ​មើល ពេល​ទៅ​មើល ស្រាប់តែ​បាត់​ម៉ូតូ​ខ្លួន​ដែល ម៉ាក់ ( bajas pulsar 200 ណ៌​ក្រហម​លាយ​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ស្លាក​លេខ ភ្នំពេញ 1FD 6287)​បន្ទាប់​មក​ជន​រង​គ្រោះ​ទាំង​២​អ្នក ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម ។ រហូត​ដល់​វេលា​ម៉ោង ១៦:៤០​នាទី ថ្ងៃ​ទី​០៣ ខែ​០១ ឆ្នាំ​២០២៥ ក៏​ឃេ​ី​ញ​ជនសង្ស័យ​ឈ្មោះ កាំ​ង មក​រា ភេទ​ប្រុស កំពុង​ដេ​ី​រ​តាម​ផ្លូវ ផ្លូវលំ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​តែ​ម្ដង ក្រោយ​ពី​សាកសួរ​រួច​ជនសង្ស័យ​ឈ្មោះ កាំ​ង មក​រា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វេ​ី​សកម្មភាព​លួច​យក​ម៉ូតូ honda dream និង ម៉ូតូ bajas pulsar របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេ​ី កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដេ​ី​ម្បី​ចាត់ការ​តាម​ផ្លូវច្បាប់៕