កីឡាករ Marcus Rashford បានទៅចូលរួមជាមួយក្លឹប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង និងមានជម្រើសក្នុងការទិញផ្តាច់ផងដែរ។ ក្នុងនោះកីឡាករ Rashford បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម Instagram របស់ខ្លួនថា៖
«ខ្ញុំសូមថ្លែងអំណរគុណដល់ Manchester United និង Aston Villa សម្រាប់ការធ្វើឱ្យកិច្ចព្រមព្រៀងខ្ចីជើងនេះកើតឡើង។ ខ្ញុំមានសំណាងដែលមានក្លឹបមួយចំនួនចង់បានខ្ញុំ ប៉ុន្តែ Aston Villa គឺជាការសម្រេចចិត្តដ៏ងាយស្រួលមួយ។ ខ្ញុំពិតជាកោតសរសើរចំពោះរបៀបដែល Aston Villa លេងនៅរដូវកាលនេះ និងមហិច្ឆតារបស់អ្នកចាត់ការទូទៅរបស់ពួកគេ។ ខ្ញុំគ្រាន់តែចង់លេងបាល់ទាត់ ហើយទទួលបានអារម្មណ៍រំភើបពេលដែលចាប់ផ្តើម។ ខ្ញុំសូមជូនពរអ្នកគ្រប់គ្នានៅក្លឹប Manchester United ជួបតែសំណាងល្អសម្រាប់រដូវកាលដែលនៅសល់»៕