អគ្គី​ភ័យ​ឆាប់ឆេះ​ហាង​សាឡ​ន​មួយ​កន្លែង យីហោ​ឌី​វ៉ា (Zing)

0

បន្ទាយ​មាន​ជ័យ៖ នៅ​វេលា​ម៉ោង​២:៣៥​នាទី រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន​ករណី​អគ្គី​ភ័យ​មួយ​បាន​ឆាប់ឆេះ​ផ្ទះ​ហាង​សាឡ​ន​មួយ​កន្លែង យីហោ​ឌី​វ៉ា (Zing) នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង មុខ​បុរី​ហ្គោ​ដ​ឡាក់ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់​បញ្ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​វី​រៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១,៩១១ ប្រមាណ​៥០​នាក់ នាំ​យក​រថយន្ត​ដឹក​ទាំង​១​គ្រឿង សហការ​ជាមួយ​កម្លាំង​កង់រាជអាវុធហត្ថ​ក្រុង អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ជួយ​ពន្លត់​ករណី​អគ្គី​ភ័យ​នេះ​រហូត​គ្រប់​គ្រប់​បាន​និង​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​។

លោក​វី​រៈ​សេនីយ៍​ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា ករណី​អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ម៉ា​ស៉ី​ន​ត្រជាក់ បង្ក​ឲ្យ​មាន​ភ្លើង​ទើប​បណ្តាល​ឲ្យ​ឆាប់ឆេះ​បន្ទប់​ជាន់​លើ ឆេះ​ពូក និង​សម្ភារៈ​មួយ​ចំនួន​ធំ តែ​មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​ឬ​ស្លាប់​បាត់បង់​ជីវិត​ឡើយ​។

ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​នេះ សមត្ថកិច្ច​យើង ប្រើ​ទឹក​អស់​ចំនួន​០៣​ឡាន រថយន្ត​ទឹក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​១​គ្រឿង​, រថយន្ត​ទឹក​ក្រុមហ៊ុន​កាស៊ីណូ​ត្រូ​ពី​កាលណា​១​គ្រឿង និង រថយន្ត​ទឹក​ក្រុមហ៊ុន កា​ស៉ី​ណ​ណូ​ប៉ោយ​ប៉ែ​តរី​សត​, បំពង់​ពន្លត់អគ្គីភ័យ​ចំនួន ០៥​ធុង​៕