យោងតាមការចេញផ្សាយរបស់ The Secret Scout បានអោយដឹងថាក្លឹប Crystal Palace ត្រូវបានរាយការណ៍ថាបានទាក់ទងជាមួយ Chelsea កាលពីយប់ថ្ងៃសុក្រ ខណៈដែលពួកគេសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Ben Chilwell ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។
លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានពិភាក្សារវាងក្លឹបទាំងពីរនៅឡើយទេ ហើយពួកគេត្រូវពន្លឿនដំណើរការដើម្បីការផ្ទេរអោយបានមុនទីផ្សារដោះដូរក្នុងខែមករាត្រូវបានបិទនៅថ្ងៃចន្ទ៕