មានក្លឹបចំនួនពីរចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ Chelsea

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Marseille និង Atalanta បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Aaron Anselmino របស់ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

ក្រុមតោខៀវបានកោះហៅខ្សែការពារអាហ្សង់ទីនពីការខ្ចីជើងរបស់គាត់នៅ Boca Juniors កាលពីខែមុន ប៉ុន្តែឥឡូវនេះសុខចិត្តអនុញ្ញាតឱ្យគាត់ចាកចេញ។ ក្លឹប Atalanta កំពុងសម្លឹងរកមើលការបន្ថែមនៅក្នុងតំបន់ការពារកណ្តាល ខណៈក្លឹប Marseille កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយក្រុមតោខៀវសម្រាប់កិច្ចព្រមព្រៀងខ្ចីជើង៕