មកដឹងពីរយៈពេលនៃកិច្ចសន្យារបស់កីឡាករិនី Keira Walsh ជាមួយក្រុមតោខៀវ

0

ក្លឹប Chelsea បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស និងជាអតីតតារាឆ្នើមរបស់ Manchester City កីឡាករិនី Keira Walsh ពីក្លឹប Barcelona ក្នុងកិច្ចសន្យារយៈពេលវែង។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមតោខៀវបានសរសេរថា៖ «Chelsea មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការមកដល់របស់កីឡាករិនី Keira Walsh ជាមួយនឹងខ្សែបម្រើដ៏ឆ្នើមរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះពីក្លឹប Barcelona»៕