ក្លឹប Al-Nassr របស់ Saudi Pro League ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរជាលើកទី២ និងចុងក្រោយសម្រាប់ខ្សែបម្រើស្លាបរបស់ Brighton កីឡាករ Kaoru Mitoma ។
យោងតាមការចេញផ្សាយរបស់ CBS Sports បានអោយដឹងថាសំណើចុងក្រោយបំផុតរបស់ក្លឹប Al-Nassr ត្រូវបានរំពឹងថានឹងស្ថិតនៅក្នុងកញ្ចប់ថវិកាប្រមាណ ៩០លានផោន ខណៈដែលពួកគេព្យាយាមទាក់ទាញកីឡាករសញ្ជាតិជប៉ុនរូបនេះឱ្យចាកចេញពី Premier League៕