ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥។
តាមក្រសួង បានបញ្ជាក់ថា ចំពោះ ប្រេងសាំងធម្មតា ត្រូវលក់ចេញក្នុងតម្លៃ ៤ ០០០ រៀល/លីត្រ ដែលចុះថ្លៃ៥០៛ ខណៈដែលប្រេងម៉ាស៊ូត ត្រូវលក់ចេញក្នុងតម្លៃ៣ ៩៥០ រៀល/លីត្រ ដែលចុះថ្លៃ១០០៛៕

