កីឡាករិនី Keira Walsh ខិតកាន់តែជិតផ្ទេរមកក្លឹបនៅអង់គ្លេស

0

ក្លឹប Barcelona និង Chelsea ត្រូវបានរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរ Keira Walsh ខណៈដែលតារាឆ្នើមជម្រើសជាតិបាល់ទាត់នារីអង់គ្លេស ខិតជិតក្នុងការវិលត្រលប់ទៅកាន់ Women’s Super League វិញ។

Chelsea គឺជាក្លឹបដែលត្រូវបានកីឡាករិនី Walsh សម្រេចចិត្តជ្រើសរើស ហើយនាងនឹងត្រលប់មកកាន់ប្រទេស​អង់គ្លេស​វិញ ដោយក្រុម​តោខៀវ​បាន​បើក​ការ​ពិភាក្សា​ជាមួយ Barcelona ជុំវិញ​ការ​ផ្ទេរ​នៅ​ខែមករា។

ម្ចាស់ជើងឯក WSL បានមើលឃើញថាសំណើរដំបូងរបស់ខ្លួនត្រូវបានបដិសេធដោយក្លឹបនៅអេស្ប៉ាញ ទោះបីជាយ៉ាងណាក៏ដោយ។ អ្នកកាសែតអេស្ប៉ាញ Angel Perez បានអោយដឹងថាភាគីទាំង២បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរនេះ ដែលគ្រោងនឹងបញ្ចប់មុនថ្ងៃកំណត់នៃការទីផ្សារដោះដូរកីឡាកររបស់ WSL ៕